(កណ្ដាល)៖ បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមយ៉ាងច្រើនកុះករនៅខេត្តកណ្ដាល បានបង្ហាញការឆន្ទៈគាំទ្រគម្រោងព្រែកជីកតេជោយ៉ាងពេញទំហឹង ព្រោះគម្រោងព្រែងជីកនេះពិតជាមានសារសំខាន់ និងមានផលប្រយោជន៍ជាតិធំធេងណាស់។
តំណាងបងប្អូនមូស្លីមនៅខេត្តកណ្ដាល និងជាអ៊ីម៉ាំខេត្តលោក ស៊ូ សេន បានដឹកនាំបងប្អូនមូស្លីមជាច្រើននាក់ បន្ទាប់ពីថ្វាយបង្គុំជុំអាត់រួច បានជុំគ្នាស្រែកជ័យឃោសនៅពីមុខវិហារឥស្លាមអាល់អាហ្ស៊ីម ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ដើម្បីបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងឆន្ទៈគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោពេញបេះដូង។
សូមបញ្ជាក់ថា បងប្អូនកាន់សាសនាឥស្លាមទាំងអស់នៅកម្ពុជាជាង១លាននាក់ និងមូស្លីមកម្ពុជាដែលកំពុងរស់នៅបរទេសជិត១លាននាក់ផ្សេងទៀត ពិតជាអ្នកស្នេហាជាតិ ស្រលាញ់ជាតិ មាតុភូមិ ស្មោះស្ម័គ្រមិនរួញរា និងគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោយ៉ាងពេញទំហឹង៕