(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ខ្នងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង០៧:២០នាទីយប់ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ៣១ឆ្នាំ។
តាមរបាយការណ៍ ផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន៖
*ទូរទស្សន៍០១
*សំបុត្រកំណើត៣សន្លឹក
*អត្តសញ្ញាណប័ណ្ណ២សន្លឹក
*សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុដែលបណ្ដាលមកពីម្ចាស់មិននៅ ទៅបុណ្យសពបងប្អូននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលហើយពុំបានបិទបារ៉ែតភ្លើង ទើបបណ្តាលឆ្លងចរន្តអគ្គីសនី។
ចំពោះករណីនេះ នគរបាលបានប្រើប្រាស់រថយន្តបង្ការពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចំនួន០២គ្រឿង ឡានទឹក របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម០២គ្រឿង និងឡានទឹករបស់បុរីទួលសង្កែ ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់៥ឡាន ស្មើ២៦ម៉ែត្រគូប ដឹកនាំដោយកម្លាំងគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ សមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ,កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយអាជ្ញាធរភូមិ/សង្កាត់ ប្រជាការពារ និងប្រជាពលរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរ១០០%នៅវេលាម៉ោង ៨:៣០នាទីយប់។ ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ៕