(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារយុវជនយុវជនកាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ដ ។

ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, អគ្គលេខាធិការរងទី១ និងអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិការនៃអង្គប្រជុំជាច្រើនទៀតផងដែរ៕