(កំពង់ចាម)៖ លោក ផាន ភុន នាយកវិទ្យាល័យ ហោ ណាំហុង នៅឃុំព្រៃញា ស្រុកបាធាយ ខេត្តកំពង់ចាម បានសម្រេចឲ្យសិស្សទាំងអស់ ចំនួន ១៦០១នាក់ ស្រីចំនួន ៩០៩នាក់ និងសាស្ត្រាចារ្យ ទាំងអស់ចំនួន ៦៣នាក់ ឈប់សម្រាកនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដើម្បីចូលរួមអបអរសាទរជាមួយជាតិយើង និងប្រជាជនយើងជាតិ ១៧លាននាក់ ​នៅថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រ របស់ប្រជាជាតិខ្មែរយើង។ នេះគឺជាគម្រោងជាតិនិយម ហើយការបើកការដ្ឋានសាងសង់ នឹងធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឱ្យគម្រោងចេញជារូបរាង៕