(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូ៤នាក់ ក្រោយបង្ហោះម៉ូតូបង្អួតលើបណ្ដាញសង្គម។ ពួកគេបង្ហោះម៉ូតូនៅចំណុចតាមផ្លូវបេតុង ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្មេងទំនើងទាំង៤នាក់ ទី១៖ឈ្មោះ ហៃ ហូជីន អាយុ១៧ឆ្នាំ , ទី២៖ឈ្មោះ ថា ចេស្តា អាយុ១៦ឆ្នាំ, ទី៣៖ឈ្មោះ ប៉ា រ៉ាត់រីយុ  អាយុ១៦ឆ្នាំ និងទី៤៖ឈ្មោះ ណាង វណ្ណៈ អាយុ១៦ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងស្ទាវមួយក្រុមមានគ្នាចំនួន៤នាក់ បានជិះម៉ូតូចំនួន២គ្រឿង បង្ហោះលេងតាមបណ្តោយផ្លូវបេតុង ក្រោយរោងចក្រមិនស្គាល់ឈ្មោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះមានក្មេងទំនើង២នាក់ បានខ្ចីម៉ូតូពីឈ្មោះ ប៉ា រ៉ាត់រីយុ ម៉ាកហុងដា សេរីឆ្នាំ២០២៤ពណ៍ខ្មៅ
ពាក់ផ្លាកលេខភ្នំពេញ1KL-3501 ឌុបឈ្មោះថា ចេស្តា នាំគ្នាលើកបង្ហោះម៉ូតូ ឈ្មោះ ហៃ ហូជិន ជាអ្នកបង្ហោះឈ្មោះថា ចេស្តា ជាអ្នកអង្គុយអុកពីក្រោយ ហើយត្រូវបានបក្ខពួករបស់ក្រុមក្មេងស្ទាវថតបង្ហោះដាក់ក្នុងបណ្តាញសង្គម Facebook។

បច្ចុប្បន្នក្មេងទំនើងទាំង៤នាក់ រួមទាំងវត្ថុតាងបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសុំគោលការណ៍ថ្នាក់លើអនុវត្តបន្ត៕