Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារ BICBank ក្រើនរំលឹកដល់អតិថិជនប្រុងប្រយ័ត្ន ចំពោះគណនី Facebook មួយចំនួនដែលបន្លំប្រើ Logo របស់ធនាគារដោយខុសច្បាប់, ធនាគារពុំមានការផ្តល់កម្ចី តាមបណ្តាញសង្គមនោះឡើយ

02-08-2024 10:57

(ភ្នំពេញ)៖ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (BICBank Cambodia) បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ថ្មីៗនេះធនាគារសង្កេតឃើញថា មានគណនីហ្វេសបុកមួយចំនួន កំពុងយកនិមិត្តសញ្ញា (Logo) របស់ធនាគារទៅប្រើប្រាស់ដោយខុសច្បាប់។ ទង្វើទាំងនេះ គឺមានចេតនាទុច្ចរិតក្នុងការក្លែងបន្លំ ដែលអាចបង្កឲ្យមានការភ័ន្តច្រលំដល់អតិថិជន ក៏ដូចជាសាធារណជនទូទៅ។

សេចក្តីជូនដំណឹងបានបញ្ជាក់ឱ្យដឹងថា «ធនាគារយើងខ្ញុំសូមក្រើនរំលឹកដល់អតិថិជនទាំងអស់ សូមមានការប្រុងប្រយ័ត្ន និងការពារព័ត៌មានផ្ទាល់ខ្លួន បូករួមទាំងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នក»។

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក មានគេហទំព័រ និងទំព័រហ្វេសបុកផ្លូវការរបស់ធនាគារដូចខាងក្រោម៖
គេហទំព័ររបស់៖ https://www.bicbank.com.kh/
ទំព័រហ្វេសបុកផ្លូវការ៖ (BICBank Cambodia)
https://www.facebook.com/bicbankcambodia?mibextid=JRoKGi

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.កសូមគូសបញ្ជាក់ជូនអតិថិជនទាំងអស់ឲ្យបានជ្រាបថា ធនាគារពុំមានផ្តល់ប្រាក់កម្ចី តាមរយៈបណ្តាញសង្គមឡើយ។

រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ការិយាល័យ និងបណ្តាសាខារបស់ធនាគារដែលនៅជិតលោកអ្នក ឬ ទំនាក់ទំនងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ +855 23 901 338 ៕