(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីប្រសាសន៍ដែលសម្តេចតេជោ បានប្រាប់ទៅលោកនៅពេលចុះទៅពិនិត្យបន្ទាត់ព្រំដែន ដែលត្រូវស្រាំងដេញទិចថា សូម្បីតែស្រាំងក៏ចេះការពារទឹកដី រឿងអ្វីខ្មែរមិនចេះការពារទឹកដីខ្លួនឯងនោះ។

លោក សុខ ទូច បានថ្លែងដូចនេះថា «ពេលនោះដើរទៅដល់ស្រាំដេញទិច សម្តេចនាយក(សម្តេចតេជោ) គាត់ឃើញពួកខ្ញុំបង្ហោះ គាត់ថាឃើញទេសូម្បីតែស្រាំក៏វាចេះការពារទឹកដីវាដែរ ចុះខ្មែរហេតុអីមិនការពារទឹកដី នេះ»។ លោកបានបន្តថា៖ «...សូម្បីសម្តេចតេជោ ហ៊ុន សែន, សម្តេចតេជោ ហ៊ុន សែន និយាយអីចឹង ហើយបើសម្តេចតេជោ ហ៊ុន សែន គាត់កាត់ទឹកដីឱ្យគេ គាត់ខំនិយាយរឿងស្រាំធ្វើអី គាត់ថាស្រាំងក៏វាការពារដែនដីវាដែរ ចុះខ្មែរមកដល់ពេលណាបានការពារ ហើយបើសម្តេចតេជោ ហ៊ុន សែន និយាយភាសាហ្នឹងហេតុអីបានថា សម្តេចតេជោ ហ៊ុន សែន ត្រូវកាត់ដី!»

លោកបណ្ឌិត សុខ ទូច ក៏សូមឱ្យអ្នកវិភាគទាំងអស់តាមមើលសកម្មភាពរបស់លោកបង្ហោះលើបណ្តាញសង្គម Facebook ព្រោះរាល់ពេលដែលលោកទៅដល់ទីកន្លែងណា លោកបង្ហោះពេលហ្នឹង ព្រោះដើម្បីកុំឱ្យគេថាលោកកុហកគេ។

លោកបណ្ឌិត សុខ ទូច សូមឱ្យជនរួមជាតិ រង់ចាំអានទាំងអស់គ្នា កុំជឿគេធ្វើឱ្យជាតិខ្លួនឯងខ្សោយ ដោយសារពេលណាយើងមានជម្លោះផ្ទៃក្នុង វាជាឱកាសធ្វើឱ្យអ្នកជិតខាងមានឱកាសកសាង ព្រោះប្រវត្តិសាស្ត្រយើងគឺខ្សោយដោយសារយើងឈ្លោះគ្នាផ្ទៃក្នុងនេះឯង៕