(សៀមរាប)៖ ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ចំនួន៣៩០អង្គ/នាក់ និមន្ត/អញ្ជើញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង និមន្ត-ធ្វើដំណើរទស្សនកិច្ច ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ និងផ្តិតយករូបភាពនានាតាមប្រាសាទ ព្រមទាំងបានជាប្រយោជន៍ដល់ការរៀបចំឯកសារ សម្រាប់បំពេញនូវលក្ខខណ្ឌនៃការសរសេរសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។
អាជ្ញាធរជាតិអប្សរា ក៏បានជួយសម្របសម្រួល និងធ្វើបទបង្ហាញតាមប្រធានបទមួយចំនួន ជូនថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ក្នុងដំណើរទស្សនកិច្ចខាងលើទទួលបានជោគជ័យ៕