(ក្រចេះ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តក្រចេះ សហការជាមួយនគរបាលស្រុកចិត្របុរី និងនគរបាលប៉ុស្ដិ៍គោលាប់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចថ្មកាំង ភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ដែលជនសង្ស័យម្នាក់ជាកូនប្រុស អតីតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម ដែលទី១-ឈ្មោះ ឆោម ប្រលិត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយបន្ទាយ ឃុំសោប ស្រុកព្រែកប្រសព្វ ទី២-ឈ្មោះ កែវ មុនី ហៅជ័រ (កូនប្រុសអតីតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ) អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ក្រោយប្រតិបត្តិការកម្លាំងជំនាញ ដកហូតបានថ្នាំ៣កញ្ចប់ ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្ណោះអាសន្ន នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕