(កណ្ដាល)៖ មន្រ្តីជលផលខេត្តកណ្ដាល បានអំពាវនាវអ្នកដែលបានទិញឧបករណីឆក់ត្រូវរាប់រយគ្រឿង ទាំងនៅខេត្តកណ្តាល និងខេត្តតាកែវ សូមមេត្តារូតរះប្រគល់ជូនសមត្ថកិច្ចតាមមូលដ្ឋានរៀងៗខ្លួនឲ្យអស់ មុនពេលអាជ្ញាធរអនុវត្តន៍ច្បាប់ ព្រោះវិក័យបត្រទិញ-លក់ ទីតាំងផ្ញើ និងលេខទូរស័ព្ទអ្នកទទួល ជំនាញបានប្រមូលភស្តុតាងអស់ហើយ។

កន្លងទៅ មន្រ្តីធ្លាប់បានអំពាវនាវពលរដ្ឋដែលបានទិញឧបករណ៍ឆក់ត្រី ដែលផលិតឡើងដោយឈ្មោះ សោម ពិសិដ្ឋ ហៅជាងរិទ្ធី អាយុ២៧ឆ្នាំ នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង និងម្នាក់ទៀត ស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររួចហើយ។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ជនសង្ស័យបានផលិត ចែកចាយ និងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់តាមបណ្តេញសង្គម TikTok ថែមទៀតផង។

គិតមកដល់ថ្ងៃនេះ ឧបករណ៍ឆក់ត្រីដែលពលរដ្ឋបានទិញនោះ ពុំទាន់ទទួលដំណឹងថា បានប្រគល់ដោយស្ម័គ្រចិត្តជូនអាជ្ញាធរមូលដ្ឋាននៅឡើយទេ៕