(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងចំនួន១៩នាក់បន្ថែមទៀត លើសុំណុំរឿងចំនួន៣ករណីផ្សេងគ្នា ដោយករណីខ្លះពាក់ព័ន្ធថ្នាំញៀន និងករណីខ្លះពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ទៀតផង។
នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន៩៩នាក់ហើយ៕