(ភ្នំពេញ)៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំបន្តត្រៀមពិនិត្យពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះរៀបចំឡើងនារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាប្រយោគឱ្យបានត្រឹមត្រូវ ប្រកបដោយអត្ថន័យខ្លឹមសារច្បាស់សំដៅ ធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក មានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជាពិសេសរក្សាបាននូវសុខសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅតាមការវិវត្តតាមស្ថានភាពជាក់ស្តែងលើវិស័យដឹកជញ្ជូនផ្លូវដែកនៅប្រទេសកម្ពុជា៕