(តាកែវ)៖ លោក វ៉ី សំណាង ងភិបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធមូលដ្ឋាន និងនិស្សិតសិក្សាជំនាញពេទ្យសត្វ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាកសិករនៅក្នុង ឃុំរាមអណ្តើក ស្រុកគិរីវង់។
ថ្លែងក្នុងឱកាសនោះនោះ លោក វ៉ី សំណាង បានអំពាវបងប្អូនប្រជាពលរដ្ឋដែលមានចញ្ចឹមគោ ក្របី សូមនាំគោក្របីរបស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដែលមន្រ្តីជំនាញបសុពេទ្យបានរៀបចំចាក់ជូន ដោយឥតគិតថ្លៃ ដើម្បីការពារជំងឺទាំងអស់នេះកុំឲ្យកោះតមានឡើកលើគោក្របីរបស់បងប្អូន។
លោកអភិបាលខេត្តតាកែវ បានណែនាំបងប្អូនប្រជាពលរដ្ឋសូមមានប្រុងប្រយ័ត្នចំពោះជំងឺផ្ដាស់សាយបក្សី ដែលកន្លងមកបានឆ្លងដល់ប្រជាពលរដ្ឋនៅស្រុកគីរីវង់នេះ ដោយបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប៉ះពាល់មាន់ ដែលមានជំងឺ ហើយមាន់ដែលងាប់ដោយសារជំងឺត្រូវយកទៅកប់ចោល កុំបរិភោគ ហើយជាពិសេសត្រូវរាយការណ៍មកមន្រ្តីជំនាញពេទ្យសត្វបើឃើញមានសត្វចញ្ចឹមរបស់ខ្លួនមានជំងឺ។
បើតាមលោក ថៃ លី ប្រធានការរិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តតាកែវ បានថ្លែងឲ្យដឹងថា មន្រ្តីជំនាញពេទ្យសត្វគ្រោងចាក់ថ្នាំបង្កាជំងឺសារទឹក និងជំងឺអុតក្ដាមលើសត្វគោក្របីរបស់បងប្អូន ប្រជាកសិករឲ្យបាន៩០ភាគរយ នៃគោក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវ ដែលមានចំនួនជិត៣០ម៉ឺនក្បាល ហើយយុទ្ធនាការថ្ងៃដំបូងនេះបានចាប់ផ្ដើមពីស្រុកគីរីវង់ និងដោយដឹកនាំផ្ទាល់ពីអភិបាលខេត្តតែម្តង៕