(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង០០៖០០នាទី កណ្ដាលអធ្រាត្រ ដល់ម៉ោង១៖០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖