(សៀមរាប)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា(ACU) បានដឹកនាំគណៈប្រតិភូដែលដឹកនាំលោក Vilayvanh Boutdakham អនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA និងលោក Eakawit Wajjwalku ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូ NACC ទៅទស្សនកិច្ចនៅប្រាសាទអង្គវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដើម្បីជំរុញវិស័យទេសចរក្នុងខេត្តសៀមរាបកាន់តែមានកំណើនថែមទៀត។
ទស្សនកិច្ចនៅតាមប្រាសាទអង្គភាពប្រឆាំងអំពើពុករលួយនេះ ក្នុងគោលបំណងដើម្បីចង់គណៈប្រតិភូទាំងអស់ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេស គឺខេត្តសៀមរាប ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចផងដែរ។
គណៈប្រតិភូបានសម្តែងនូវការកោតសរសើរចំពោះស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានសាងសង់ប្រាសាទដ៏ល្អប្រណិតទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ព្រមទាំងល្បីល្បាញពេញសកលលោក។
សូមបញ្ជាក់ថា គណៈប្រតិភូមួយចំនួនមិនដែលបានឃើញប្រាសាទរបស់ខ្មែរយើងទេ ហើយនេះជាលើកទី១ហើយដែលបានប្រាសាទអង្គវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ព្រមទាំងប្រាសាទផ្សេងៗជាច្រើនទៀត៕