(ភ្នំពេញ)៖ យុវតីឈ្មោះ ជា គន្ធីន ដែលជាសមាជិកចលនាមាតាធម្មជាតិ បានសម្តែងការសោកស្តាយចំពោះកំហុសឆ្គងរបស់ខ្លួនកន្លងមក ដោយសារតែភាពជឿទុកចិត្តទៅលើអ្នកដែលស្គាល់គ្នា ហើយអូសទាញឱ្យទៅចូលរួមចាញ់បោកអាឡិច តាមរយៈពាក្យ «ស្រលាញ់បរិស្ថាន» រហូតទទួលរងបទចោទពីសំណាក់តុលាការ។
យុវតីរូបនេះ បានផ្តាំផ្ញើដល់យុវតីដទៃទៀត ឱ្យពិចារណាឱ្យបានម៉ត់ចត់ និងគិតឱ្យបានវែងឆ្ងាយ ជៀសវាងការចូលរួមជាមួយក្រុមមនុស្សដែលខ្លួនមិនបានដឹងពីគោលបំណងគេច្បាស់ ហើយអាចនាំទុក្ខមកដល់ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសគឺអាចបំផ្លាញអនាគតរបស់ខ្លួនឯងតែម្តង។
ខាងក្រោមនេះជាវីដេអូរបស់ យុវតី ជា គន្ធីន ដែលសម្តែងការសោកស្តាយ ដោយជ្រុលខ្លួនចាញ់បោក អាឡិច តាមរយៈពាក្យថា «ស្រលាញ់បរិស្ថាន»៖