Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តសៀមរាប បានត្រៀមរួចជាស្រេច ដើម្បីជួយអន្តរាគមន៍រាល់បញ្ហាគ្រោះមហន្តរាយផ្សេងៗនៅក្នុងមូលដ្ឋាន

01-08-2024 20:06

(សៀមរាប)៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលទាំងអស់ទូទាំងខេត្ត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប និងជួយសង្គ្រោះភ្លាមនូវរាល់បញ្ហា និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។

កម្លាំងនគរបាលទូទាំងខេត្តសៀមរាប ក៏បានពង្រឹងសមត្ថភាព ជំនាញ មធ្យោបាយ និងសម្ភារៈផ្សេងៗ សំដៅធ្វើយ៉ាងណាឆ្លើយតបនឹងស្ថានការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលាផងដែរ៕