(ភ្នំពេញ)៖ ក្នុងពេលចុះពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែន របស់កងវិស្វកម្មចំណុះអគ្គបញ្ជាការ នៃកងយោធលខេមរភូមិន្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបដោយចៃដន្យជាមួយលោក គាំ អ៊ន អាយុ ៦១ឆ្នាំ នៅហាងលក់បាយមួយកន្លែង ជិតផ្សារកាបី នៅក្នុងឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលមានអាការៈឈឺសន្លាក់ស្មាខ្លាំង និងឧស្សាហ៍ហូរឈាមតាមអញ្ចាញធ្មេញ។
ក្រោយទទួលបានព័ត៌មាននេះ សម្តេចធិបតី និងលោកជំទាបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ព្រមទាំងបានរ៉ាប់រងរាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងថវិកាមួយចំនួនទៀតផង។
លោក និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការចំពោះទឹកចិត្តដ៏មហាសប្បុរស ក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលជំងឺគាត់ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕