(បន្ទាយមានជ័យ)៖ បក្ខពួកក្មេងទំនើងមួយក្រុម ដែលបានបង្កចលាចលនាំគ្នាធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បានចំនួន៦នាក់ នៅវាលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកព័ត៌មានឱ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងបាន ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះត្រួតពិនិត្យ ស្ទាក់ ដើម្បីបង្កា ក្នុងភូមិសាស្រ្ត សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ចំណុចម្តុំរោងចក្រសានកូ ក៏បានជួបក្រុមក្មេងទំនើងចំនួន ៦នាក់ ដោយមានដាវ ដើមត្រៀមធ្វើសកម្មភាពប្រយុទ្ធ និងគូរភាគីម្ខាងទៀត ដែលមានជម្លោះពីថ្ងៃមុន កម្លាំងនគរបាលបានឃាត់ខ្លួនយកមកអធិការក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថាក្មេងទំនើងទាំង៦នាក់មានឈ្មោះ៖ ទី១៖ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ម្ចាស់ដាវទុកសម្រាប់ប្រហារ, ២៖ ស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសែសិន សង្កាត់អូរអំបិល, ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា អ្នកដៃដល់ខាងកាប់, ៤៖ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ៥៖ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី៦៖ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទាំង៦នាក់ជាប់សារធាតុថ្នាំញៀន។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបន្តថា មុនពេលកើតហេតុ តាមចម្លើយសារភាពពីបងធំឈ្មោះ ហួត ចាន់ណារ៉ាថា បក្ខពួករបស់ខ្លួនបានយកដាវលាក់ទុកក្នុងគុម្ពស្មៅក្រោមព្រះភូមិ ដើម្បីចាំកាប់ក្រុមម្ខាងទៀត ដែលជាសត្រូវរបស់ខ្លួនកន្លងមក។ នៅថ្ងៃកើតហេតុពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់បានត្រឡប់មកផ្ទះនៅវិញ កើតទុក្ខមិនសុខចិត្ត នាំគ្នាជិះម៉ូតូកាន់កាំបិតខ្វែវ២ដើម លុះពេលជិះម៉ូតូដល់ចំណុចស្តង់តាងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ក្នុងនោះមានស្រីផង ស្រាប់តែពួកក្រុមក្មេងទំនើងឃើញភ្លាមបានស្រែកឱ្យបក្ខពួករបស់ខ្លួនកាប់ទៅលើជនរងគ្រោះទៅពេលនោះក្រុមជនរងគ្រោះបានឃើញទាន់ក៏នាំគ្នាជិះម៉ូតូរត់គេចបក្ឋពួកក្មេងទំនើងដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល ៥កាំបិត ជនរងគ្រោះក៏បានរត់គេចខ្លួនបាត់អស់។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៦នាក់នេះកន្លងមកជាមុខសញ្ញាក្មេងទំនើងដែលតែងតែធ្វើសកម្មភាព កាប់លើម៉ូតូរបស់អ្នកដទៃយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សាកណ្តាល។ ក្មេងទំនើងជាជនសង្ស័យទាំង ៦នាក់ ក្រោយពីធ្វើកំណត់ហេតុហើយត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការបន្ត។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕