ក្រុមហ៊ុនអ៉ីនធឺណិត TODAY ISP បានបន្តកម្មវិធីគាំទ្រ វិស័យអប់រំរបស់ខ្លួន
22-09-2016 16:59
(ភ្នំពេញ)៖ ក្រុមហ៊ុនអ៉ីនធឺណិត TODAY ISP បានបន្តកម្មវិធីគាំទ្រ វិស័យអប់រំរបស់ខ្លួន ដោយបើកឲ្យមានការប្រកួតប្រជែង នៅលើទំព័រហ្វេសប៊ុក ដោយផ្ទាល់។ វិទ្យាល័យចំនួន១៣ ក្នុងទីក្រុងភ្នំពេញត្រូវបាន ជ្រើសរើសដាក់ជូនសិស្សានុសិស្ស ចុច LIKE គាំទ្រតាមសាលារៀងៗខ្លួន។
វិទ្យាល័យដែលទទួលបាន ការគាំទ្រច្រើនជាងគេ នឹងទទួលបានការតភ្ជាប់បណ្តាញ អ៉ីនធឺណិតពីក្រុមហ៊ុន ដោយឥតគិតថ្លៃ។ ការប្រកួតប្រជែងនេះ បានចាប់ផ្តើមពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៥ល្ងាច។ លទ្ធផលនឹងប្រកាស នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦។
ដូចនេះ សូមប្អូនៗ និងលោកគ្រូអ្នកគ្រូ ចូលរួមក្នុងការប្រកួតប្រជែងនេះ ដោយចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ក្រុម TODAY ISP តាមរយ: https://www.facebook.com/todayispkh/។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុមហ៊ុន «TODAY ISP» បានតភ្ជាប់អ៉ីនធឺណិត ជូនវិទ្យាល័យទួលស្វាយព្រៃ ដោយជោគជ័យ តាមរយៈបច្ចេកវិទ្យា Underground Fiber Optic។ ក្រុមហ៊ុនក៏កំពុងផ្តល់សេវាកម្ម អ៉ីនធឺណិតកម្រិតខ្ពស់ ដល់បណ្តាក្រុមហ៊ុន អង្គការ សាលារៀន និង អ្នកប្រើប្រាស់តាមគេហដ្ឋានជាទូទៅ ដោយផ្តោតលើគុណភាព និងទំនុកចិត្តខ្ពស់៕