(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ និងបំភ្លឺក្រោយមានការបង្ហោះចែកចាយ ពាក់ព័ន្ធករណីបង្គោលព្រំដែននៅស្រុកកោះធំ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកណ្ដាល បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឲ្យមានការយល់ច្រលំមកលើរាជរដ្ឋាភិបាល។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដូចខាងក្រោម៖
*១៖ បង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយនោះ មានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកន ទន្លេបាសាក់។
*២៖ ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹកភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។ ខ្សែព្រំដែន នៅកំណាត់នេះ គឺដើរតាម «បន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹក(Thalweg-ផ្លូវទឹកដែលអាចធ្វើនាវាចរណ៍បាន)» ស្របតាមគោលការណ៍ច្បាប់អន្តរជាតិនិងការអនុវត្តជាអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
*៣៖ ជាក់ស្ដែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះ ទាំងពីរ (បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេបាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ត្រូវបោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកដីកម រីឯបង្គោលព្រំដែនលេខ 245/4(2) ត្រូវបោះនៅមាត់ច្រាំងម្ខាងទៀត នៃទន្លេបាសាក់ស្ថិតក្នុងទឹកដីវៀតណាមនិ ចំពោះខ្សែព្រំដែនគឺដើរតាមបន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹកទន្លេបាសាក់ ដែលស្ថិតនៅទីមួយប្រមណ៍ ៨៧ម៉ែត្រ ពីបង្គោលព្រំដែនលេខ 245/4(1) (ខ្សែព្រំដែនពុំមែនស្ថិតនៅចំទីតាំងបង្គោលនោះទេ)។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្ដាល៖