(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) ខេត្តកោះកុង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីចូលរួមអបសាទរក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក ហាក់ ឡេង បានលើកឡើងថា៖ «នេះមោទនៈភាពជាតិខ្មែរ និងជាថ្ងៃប្រវត្តិសាស្ត្រនៅថ្ងៃបើកគម្រោងព្រែកជីកហ្វូណនតេជោ (អ.ម.ត) ខេត្តកោះកុង និងក្រុមការងារបានរៀបចំលក្ខណៈសម្បត្តិសម្រាប់ចូលរួមអបអរសាទរទូងស្គរថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ»។
លោក ហាក់ ឡេង បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជាយើងនេះនិងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងនឹងបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា៕