(ភ្នំពេញ)៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ គម្រោងដ៏មហាសាលនិងជាប្រវត្តសាស្រ្តរបស់កម្ពុជា និងចាប់ផ្តើមបើកការដ្ឋាន គឺ ព្រែកជីកហ្វូនតេជោ។
ចំពោះព្រះចៅអធិការវត្តមហាមន្រ្តី ឈឿន ភន់ , ចៅសង្កាត់អូឡាំពិក ពា ហន សិស្សានុសិស្ស តំណាងយុវជន នាំគ្នាជួបជុំដើម្បីចេញសារអបអរសាទរ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោង ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។ ពិសេសសូមដឹងគុណមហាធំធេង សម្តេចតេជោ និងសម្តេចធិបតី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
ក្នុងនាមជាព្រះចៅ អធិការ និងតំណាងឱ្យវត្ត មហាមន្ត្រី ពុទ្ធបរស័ត ប្រជាជនមូលដ្ឋាន គឺមានការគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្ត មហាមន្ត្រីបានត្រៀមរួចរាល់ ក្នុងការចូលរួមសាទរ ការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសម្លេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះ វត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែល។
ព្រះអង្គមានសង្ឃដេការ ថាគម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឲ្យប្រជាជនខ្មែរមានសេចក្តីសោមនស្ស រីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នេះ ពោល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្រកបដោយកម្លាំងថាមពល និងឈ្លៀសវៃ ក្នុងកិច្ចការសង្គមជាតិ។
ចំពោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែនបានបថ្ថែមថា៖ ជាមួយគ្នានេះដែល ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែល និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងអស់ចូលរួមទាំងអស់គ្នា។
ពិសេស គឺជាកិច្ចសម្តែងនូវគុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងរីកច្រើមមកដល់សព្វថ្ងៃនេះ ។ ហើយពិសេសសូមដឹកគុណតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់និងប្រជាជនខ្មែរ ខិតខំ ស្វែងរកអ្នកវិនិយោគទុន នានា ធ្វើយ៉ាងណាឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន ជារៀងដរាប៕