(ចិន)៖ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងឆុងឈីង ប្រទេសចិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមុតមាំ ចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
នាពេលបច្ចុប្បន្ននេះ (ឆ្នាំសិក្សា ២០២៣-២០២៤) មាននិស្សិតកម្ពុជាសរុបទាំងអស់៤៧នាក់ ក្នុងនោះមានស្រី១៨នាក់ កំពុងស្នាក់នៅ និងសិក្សានៅក្នុងទីក្រុងឆុងឈីង ប្រទេសចិន លើមុខវិជ្ជាផ្សេងៗរួមមាន៖ ថ្នាក់បណ្ឌិត ចំនួន១២នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២៣នាក់ និង ថ្នាក់ភាសាចិន ចំនួន ០៨នាក់៕