(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរនូវរសជាតិ ដំណាប់ស្វាយកែវរមៀត ថាមានរសជាតិឆ្ងាញ់ ដែលជាផលិតផលកម្ពុជា ១០០%។
ជាមួយនឹងរូបភាពដែលបង្ហោះជាមួយ កូនប្រុសពៅរបស់សម្ដេចនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា ««ថ្ងៃនេះប្រជុំជ្រុលម៉ោងមកដល់ផ្ទះយប់បន្តិច បានកូនប្រុសបបួលញ៉ាំដំណាប់ស្វាយកែវរមៀត ដ៏មានរសជាតិឆ្ងាញ់ ដើម្បីប៉ូវកម្លាំង។ គាំទ្រផលិតផលប្រទេសកម្ពុជា ១០០%»៕