(ភ្នំពេញ)៖ គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ បានផ្ញើសារអបអរសាទរយ៉ាងក្លៀវក្លាជាទីបំផុត គោរពជូនចំពោះឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន។
សូម ឯកឧត្តមបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕