(ភ្នំពេញ)៖ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមជាផ្លូវការហើយ។ ព្រែកជីកហ្វូណនត្រូវបានកប់ចោលរាប់ពាន់ឆ្នាំមកហើយ ការតភ្ជាប់ទឹកទន្លេ និងសមុទ្ររបស់កម្ពុជា ក៏ត្រូវបានកាត់ផ្តាច់ខ្ទង់រយឆ្នាំហើយផងដែរ។
ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជា ជាគាស់រំលើងឡើងវិញនូវព្រែកជីកដ៏ល្បាញល្បីរបស់នគរខ្មែរ និងជាការតភ្ជាប់ទឹកសាប និងទឹកប្រៃរបស់កម្ពុជាឡើងវិញផងដែរ។ ថ្ងៃបើកការដ្ឋានកាន់តែខិតជិតដល់បេះដូងពលរដ្ឋខ្មែរក៏កាន់តែរំជើបរំជួលដោយក្តីត្រេកអរ និងរីករាយ។
សូមទស្សនាវីដេអូបង្ហាញពីសម្រែកសាទរ និងក្តីត្រេកអររបស់ប្រជាពលរដ្ឋខ្មែរ៖