(តាកែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលសធារណៈ ជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពត្រាំខ្នារ មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យខេត្តតាកែវ។
ក្នុងដំណើរចុះពិនិត្យមូលដ្ឋានសុខាភិបាលខាងលើ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺ និងអប់រំណែនាំពីរការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីដំណើរចុះពិនិត្យតាមមូលសុខាភិបាលទាំង ៣ទីតាំងខាងលើ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បន្តដំណើរមកសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលបាលខេត្តតាកែវផងដែរ៕