(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេសកជនពិសេសរបស់សម្តេច ដើម្បីជួយបំពេញការងារទាំងឡាយក្នុងក្របខណ្ឌបក្ស។
លោក យូ សិរីវុឌ្ឍ ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការទុកចិត្តពីសម្តេចតេជោ ឱ្យជួយកិច្ចការនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការកសាងចលនាសមាជិកបក្ស។
តាមរយៈតួនាទីជាបេសកជនពិសេសរបស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់សេចក្តីទុកចិត្តដ៏មុតមាំមួយរបស់សម្តេចតេជោ លើការងាររបស់លោក យូ សិរីវុឌ្ឍ។
លោក យូ សិរីវុឌ្ឍ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុតចំពោះការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ធំធេងនេះជូនរូបលោក។ លោក យូ សិរីវុឌ្ឍ បានប្តេជ្ញាចិត្តប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញាញាណបម្រើបក្សដោយស្មោះស្ម័គ្របំផុត។ ជាពិសេសប្រឹងប្រែងបំពេញការងារទាំងឡាយ ដែលសម្តេចតេជោផ្តល់ជូនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕