(ឥណ្ឌូណេស៉ី)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Jasem Al Budaiwi អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ជាពិសេស តាមរយៈការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ាន ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC) នៅទីក្រុងរីយ៉ាដ ក៏ដូចជា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ASEAN-GCC ឆ្នាំ២០២៤-២០២៨ ដែលបានអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជាមួយ GCC នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣៕