(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយលោក សក់ កញ្ចារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពរបស់អាកាសយានិក ០២រូប គឺលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ដែលទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅឃុំថ្មដា ស្រុកវាល់វែង ខេត្ដពោធិ៍សាត់។
លោកអភិបាលរង បាននាំនូវបច្ច័យរបស់លោកអភិបាលរាជធានីភ្នំពេញ ចូលបុណ្យចំនួន ៤ ០០០ ០០០លានរៀល ក្នុង១គ្រួសារសព និងលោកអភិបាលខណ្ឌចំនួន ១ ០០០ ០០០លានរៀល ក្នុង ១គ្រួសារសពផងដែរ សរុបចំនួន ៥,០០០,០០០លានរៀល ក្នុង ១គ្រួសារសព៕