(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពង្រាយកម្លាំងអន្តាគមន៍ អនុវត្តវិធានការជំនាញ ចុះល្បាតត្រួតពិនិត្យមុខសញ្ញាសង្ស័យ តាមភូមិសាស្រ្តទូទាំងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនក្មេងទំនើង ២៧នាក់ ដកហូតម៉ូតចំនួន ២០គ្រឿង និងវត្ថុតាងមួយចំនួន។
យោងតាមរបាយការណ៍ ស្តីពីការបង្ការទប់ស្កាត់-បង្ក្រាបក្មេងទំនើង ក្នុងរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖
* បានធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង (រក្សាទុកអាវុធខុសច្បាប់) ១ករណី នៅខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកតាសេក នៅវេលាម៉ោង ១៨:៣០នាទី ឃាត់ ០៥នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ (កាំបិតប៉័ងតោ ០១ដើម)។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
* បានធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង (បង្ហោះម៉ូតូ) ០២ករណី (ម៉ូតូ ០៣គ្រឿង) នៅខណ្ឌមានជ័យ (ផ្លូវ 60ម៉ែត្រ) ឃាត់ ០២នាក់ ម៉ូតូ ០១គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
នៅខណ្ឌកំបូល សង្កាត់កំបូល ឃាត់ ០៣នាក់ ម៉ូតូ ០២គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
* បានធ្វើការបង្ក្រាបក្មេងទំនើង ជិះម៉ូតូបង្កបំពងសំលេង (កែច្នៃស៊ីម៊ាំង) ០៤ករណី (ម៉ូតូ ១៧គ្រឿង) នៅខណ្ឌបឹងកេងកង សង្កាត់ទំនប់ទឹក ឃាត់ខ្លួនមនុស្ស ០២នាក់ ម៉ូតូ ០២គ្រឿង ពាក់ព័ន្ធករណីជិះម៉ូតូបង្កបំពងសំលេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
នៅខណ្ឌចំការមន ឃាត់ខ្លួន ០៣នាក់ ម៉ូតូ ០៣គ្រឿង ពាក់ព័ន្ធករណីជិះម៉ូតូបង្កបំពងសំលេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
នៅខណ្ឌច្បារអំពៅ សង្កាត់និរោធ ឃាត់ខ្លួន ០៧នាក់ ម៉ូតូ០៧គ្រឿង ពាក់ព័ន្ធករណីជិះម៉ូតូបង្កបំពងសំលេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
នៅខណ្ឌព្រែកព្នៅ សង្កាត់ពញាពន់ ឃាត់ខ្លួន ០៥នាក់ ម៉ូតូ ០៥គ្រឿង ពាក់ព័ន្ធករណីជិះម៉ូតូបង្កបំពងសំលេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចំពោះម៉ូតូយកមករក្សាទុកតាមនីតិវិធី។
កម្លាំងនគរបាលបានបន្តចុះសហការជាមួយ នាយកសាលា ធ្វើការគ្រប់គ្រងសិស្សដែលគេចសាលាមិនចូលរៀន អប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សអោយចៀសឆ្ងាយពីក្រុមក្មេងទំនើង និងធ្វើការត្រួតពិនិត្យម៉ូតូរបស់មុខសញ្ញាសង្ស័យ ស្វែងរកដាវកាំបិតលាក់ទុក។*
កម្លាំងនគរបាលបានបន្តចុះធ្វើការត្រួតពិនិត្យទីតាំងផលិត-លក់ កាំបិត ដាវកែច្នៃ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ដោយបានធ្វើការណែនាំអប់រំ ម្ចាស់ទីតាំងមិនត្រូវចែកចាយអាវុធទាំងនេះដល់ក្មេងទំនើង ជាដាច់ខាត៕