(តាកែវ)៖ លោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកស្រី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងបិណ្ឌទី៦ នៃបុណ្យភ្ជុំបិណ្ឌ បានអញ្ជើញទៅដាក់បិណ្ឌ នៅវត្តអង្គកំណប់ ដែលជាស្រុកកំណើត ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសដាក់បិណ្ឌទី៦ នៅវត្តអង្គកំណប់នោះ លោក ឃឹង សារ៉ាត់ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ៥លានរៀលចូលបច្ឆ័យ ដើម្បីកសាងសងវត្តផងដែរ។
លោក ឃឹង សារ៉ាត់ បានថ្លែងថា ប្រទេសជាមានការរីកចម្រើន លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺដោយសារការខិតខំ ប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេតតេជោ ហ៊ុន សែន ធ្វើឲ្យមានស្ថិរភាពនយោបាយ សន្តិសុខ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីការបន្តការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែជឿនលឿនថែមទៀត។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយម ធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ៕