(សៀមរាប)៖ លោក អ៊ុន វិសិទ្ធគុន, លោក អ៊ុន ជឹម និង លោក អន សុខអេង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំប្រជាពលរដ្ឋចំនួន ៥០០នាក់ នៅភូមិស្រះខ្វាវ ភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួបជុំអបអរសាទរដល់ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រជាពលរដ្ឋទាំងនោះ បានសម្តែងភាពរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា៕