(ភ្នំពេញ)៖ នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ របស់កម្ពុជា បានផលិតចេញនូវមនុស្សយន្តជំនាន់ថ្មីចំនួន២គ្រឿង ដែលអាចនិយាយទាក់ទងជាមួយមនុស្សបានរហូតដល់៨ភាសា។ មនុស្សយន្ដទាំង២នេះ មានឈ្មោះថា «វិជ្ជា» និង «កុសុមៈ» អាចនិយាយឆ្លងឆ្លើយជាមួយមនុស្សជុំវិញខ្លួន តាមរយៈការបំពាក់បច្ចេកវិទ្យា AI។ ពួកគេអាចប្រាប់ព័ត៌មានទូទៅនៃស្ថាប័ន ព្រមទាំងអស់ឆ្លើយតបទៅតាមសំណួរដែលអ្នកជុំវិញចង់ដឹងផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសានេះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក៏គ្រោងនឹងផលិតមនុស្សយន្តច្រើនថែមទៀត ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសនាពេលខាងមុខ។
សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយ កញ្ញា ប៉ាង ប៊ុនថេង អ្នកយកព័ត៌មាន Fresh News ស្តីពីការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសា និងផែនការផលិតមនុស្សបន្តរបស់ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈដូចតទៅ៖