(សៀមរាប)៖ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវរសេនីយ៍ឯក អុឹង គឹមសាន និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ១,៣០៤ដុល្លារ ដល់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរួមចំណែក កសាងអគារប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍គោលដៅទី៥ ដែលសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលមានទីតាំងនៅជិតរង្វង់មូលផ្ការំដួល ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង។
ការចូលរួមឧបត្ថម្ភលោកវរសេនីយ៍ឯក អុឹង គឹមសាន និងក្រុមគ្រួសារនេះ គឺបានរួមចំណែកបម្រើលើកិច្ចការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រោមការផ្តួចផ្ដើមរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងនាមអធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង, លោក លឹម សម្បត្តិ និងសហការី សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ លោកវរសេនីយ៍ឯក និងក្រុមគ្រួសារ សូមមានសុខភាពល្អ ជោគជ័យការងារ គ្រប់ភារកិច្ច ជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕