(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយលោកស្រី Lim Sau Hoong តំណាងក្រុមការងារជំរុញកិត្តិនាមមកពីប្រទេសសិង្ហបុរី និងសហការី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជំរុញកិត្តិនាមរបស់កម្ពុជាលើពិភពលោក តាមរយៈសក្ដានុពលដ៏សម្បូរបែបទាំងវប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ របស់ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាភិបាលនេះផងដែរ៕