(ចិន)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រតិភូអមដំណើរបានអញ្ជើញ ចូលជួបពិភាក្សាជាមួយលោក ហ្វាង ហ្សៀង FANG Xiang អគ្គនាយកវិទ្យាស្ថានមាត្រាសាស្ត្រជាតិចិន (NIM, China) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ និងបានធ្វើទស្សនកិច្ច នៅមន្ទីរពិសោធន៍មាត្រាសាស្ត្រ របស់វិទ្យាស្ថានមាត្រាសាស្ត្រជាតិចិន ទទួលលទ្ធផលដូចខាងក្រោម៖
- NIM, China រីករាយយ៉ាងខ្លំាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារមាត្រាសាស្ត្រជាមួយមជ្ឈមណ្ឌល មាត្រាសាស្ត្រជាតិរបស់ប្រទេសកម្ពុជា (ម.ម.ជ)
- NIM, China នឹងពិភាក្សាជាមួយ ម.ម.ជ អំពីគម្រោងលម្អិត នៃកិច្ចសហប្រតិបត្តិការ ជាពិសេសពីតម្រូវការរបស់ ម.ម.ជ ក្នុងការកសាងសមត្ថភាពមាត្រាសាស្ត្ររបស់ខ្លួន ដើម្បីឆ្លើយតប តាមតម្រូវការទីផ្សារ
- NIM, China អាចជួយគំាទ្រ ម.ម.ជ ក្នុងការជួយពង្រឹងគុណភាព ផលិតផលកសិកម្ម ដូចជា ស្រូវ ស្ករស ។ល។ ដែលពាក់ព័ន្ធក្នុងផ្នែកមាត្រាសាស្ត្រគីមី
- NIM, China រីករាយធ្វើការស្រាវជ្រាវ រួមលើផ្នែកមាត្រាសាស្ត្រជាមួយ ម.ម.ជ
- NIM, China នឹងបញ្ជូនជំនាញការមក ម.ម.ជ ដើម្បីជួយបណ្តុះបណ្តាលមន្ត្រី បច្ចេកទេសរបស់ ម.ម.ជ
- NIM, China បានផ្តល់កូនទំនង់ចំនួន១៣ (ដប់បី) សំរាប់ (sets) ថ្នាក់ F1 (1 mg-20kg) ចំនួន ២សំរាប់ F2 (1 mg-20 kg) ចំនួន១១ សំរាប់ និងឧបករណ៍ព្យាសកម្ម កុងទ័រអគ្គិសនី Three phase (AC voltage: 57.7-380V, AC current: 0.1A-100A, MPE of AC Electrical Energy: 0.05%) ចំនួន០១ សំរាប់ ដល់ ម.ម.ជ ដើម្បីយកមកអនុវត្តការងារ របស់ខ្លួន។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានទស្សនកិច្ចមន្ទីរពិសោធន៍មាត្រាសាស្ត្រផ្នែក៖
១. អគ្គិសនី និងអេឡិចត្រូនិច (Electricity and magnetism)
២. មេកានិច(Mechanic)
៣. ពេលវេលា និងប្រេកង់(Time and Frequency)
៤. ប្រវែង (Length )
៥. ម៉ាស (Mass)
៦.គីមី (Chemistry)
ជារួមការពង្រឹងវិស័យមាត្រាសាស្រ្ត រវាងចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសធ្វើឲ្យផលិតផល របស់វិស័យឧស្សាហកម្ម សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ទទួលបានភាពសុក្រឹត្យ ក្នុងវិស័យមាត្រាសាស្រ្ត ទន្ទឹមនោះនឹងធ្វើឲ្យប្រជាពលរដ្ឋមានជំនឿកាន់តែខ្លាំង លើការប្រើប្រាស់ផលិតផល ហើយផលិតផលក៏អាចឈានចូល ក្នុងការប្រឡងប្រណាំង លើវិស័យសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន ក៏ដូចជាទីផ្សារសកល៕