(កំពង់ស្ពឺ)៖ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងភរិយាលោកស្រី ឈុន ស៊ីន ព្រមទាំងក្រុមគ្រួសារ បានដឹកនាំមន្ត្រី រាជការតាមមន្ទីរ ជុំវិញខេត្ត និងប្រជាពលរដ្ឋ ពុទ្ធបរិសទ្ធ័ ជិតឆ្ងាយចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តកល្បព្រឹក្ស ហៅវត្តជង្រុក ស្ថិតក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បាននាំយក ទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យសម្រាប់កសាងវត្តផងដែរ។
លោកអភិបាលខេត្ត ក៏សុំបួងសួង និងឧទ្ទិសមគ្គផលកុសល ផលបុណ្យ ដែលចូលរួមដោយមន្ត្រីរាជការ អស់លោកជាអភិបាលរង រួមទាំងសប្បុរសជននានា សូមទទួលយកនៅសេចក្តីសុខ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌ ឲ្យបានដល់ មាតាបិតាញាតិការទាំ៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោក ដោយពេលនេះកូនចៅបានឧទ្ទិស សាច់ញាតិទាំងនោះមកទទួលយកកុសល ផលបុណ្យទាំងនេះឲ្យបានគ្រប់ៗ គ្នាតាមរយៈការធ្វើនាថ្ងៃនេះ អនុមោទនាតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដែរ៕