(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្មីៗនេះ បានគាំទ្រឱ្យមានការដំឡើងអាករពិសេសលើបារី។ លោកស្រីអះអាងថា ការដំឡើងអាករពិសេសលើបារី នឹងធ្វើឱ្យចំណូលពន្ធរដ្ឋកើនឡើង ហើយពលរដ្ឋចំណាយលុយទិញថ្នាំជក់តិចជាងមុន

ថ្លែងក្នុងវេទិកានៅរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ឧស្សាហកម្មថ្នាំជក់មួយចំនួន បានបំភាន់ការពិតថា ដំឡើងអាករពិសេស នឹងនាំឱ្យមានបារីគេចពន្ធកើនឡើង។ លោកស្រីបានបញ្ជាក់ថា ចំណូលពន្ធរដ្ឋនឹងកើនឡើង ហើយពលរដ្ឋនឹងចំណាយលុយទិញថ្នាំជក់តិចជាងមុន។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា មានព័ត៌មានបំភាន់មួយទៀតថា ដំឡើងអាករពិសេស នឹងនាំឱ្យមានការគេចពន្ធ ផ្ទុយទៅវិញ យើងមិនឃើញទំនាក់ទំនងរវាងការដំឡើងអាករពិសេស និងការគេចពន្ធ យើងពិតជាបានឃើញថា ដរាបណាប្រទេសនោះមានការពង្រឹងការអនុវត្ដ និងវិធានប្រមូលពន្ធបានល្អ ដំឡើងអាករពិសេស នឹងមិននាំឱ្យមានការគេចពន្ធទេ ដោយសារតែប្រទេសកម្ពុជា មានតម្លៃពន្ធទាបលើថ្នាំជក់ បើធៀបនឹងប្រទេសជិតខាង វានឹងអាចដំឡើងតម្លៃថ្នាំជក់នៅទីនេះ វានឹងនាំឱ្យមានការគេចនោះទេ ពីព្រោះតម្លៃផលិតផលថ្នាំជក់នៅកម្ពុជា ទាបជាងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាមជាដើម។

ក្នុងវេទិកាដដែលនោះ លោក វ៉ាន់ ពុទ្ធិពល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងដែរថា លោកគាំទ្រចំពោះការដំឡើងពន្ធបារីឱ្យខ្ពស់ជាមុន។ លោកប្ដេជ្ញា និងគាំទ្រខិតខំធ្វើយ៉ាងម៉េចឱ្យតម្លៃបារីឡើង តាមរយៈការដំឡើងពន្ធ៕

ខាងក្រោមនេះជាវីដេអូ៖