(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង លោក នូ សុវណ្ណរិទ្ធ ជាអភិបាលស្រុកអង្គស្នួល។
ពិធីនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកអង្គស្នួល ដោយមានការចូលរួមពី លោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុកអង្គស្នួល និងគណៈអភិបាលស្រុកអង្គស្នួល រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបីនៃរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១០។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក នូ សុវណ្ណរិទ្ធ ជាអភិបាលស្រុកអង្គស្នួល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ លោក នូ សុវណ្ណរិទ្ធ មានឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១៕