(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឈរឱ្យបានរឹងមាំជាមួយរដ្ឋាភិបាល ក្នុងធ្វើឱ្យលេចចេញជារូបរាងឱ្យខាងតែបាននូវ ព្រែកជីកហ្វូណនតេជោ ទោះក្នុងតម្លៃណាក៏ដោយ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោកបណ្ឌិត បានបញ្ជាក់ថា៖ «មានតែសំឡេងគាំទ្ររបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ ទើបជាកម្លាំងដល់រដ្ឋាភិបាលខិតខំ ពុះពារធ្វើព្រែកជីកនេះឱ្យខាងតែបាន ទោះជាគ្មាន ឬ មានការវិនិយោគពីបរទេសក៏ដោយ។ ព្រោះព្រែកជីកនេះ ជាប្រភពនៃមោទនភាពជាតិ ឯកភាពជាតិ សាមគ្គីជាតិ ឯករាជ្យជាតិ ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខទៀត»។
ខាងក្រោមនេះគឺជាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត គិន ភា៖