(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk លោកបណ្ឌិត គិន ភា ប្រធានវិទ្យស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ពុះពារនៅក្នុងការដំណើរឲ្យចេញជារូបរាងឡើងនេះ ក៏ព្រោះតែដើម្បី ឧត្តមភាពនៃការប្រកួតប្រជែង និងឯករាជ្យភាព នៅក្នុងការដឹកជញ្ជូនទំនិញរបស់ប្រទេសកម្ពុជា។ ការបញ្ជាក់របស់លោកបណ្ឌិត ធ្វើឡើងក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការអះអាងរបស់លោកបណ្ឌិត ការទទួលបាននូវឧត្តមភាព និងឯករាជ្យភាពកាន់តែខ្លាំងឡើងនៅក្នុងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជា នឹងនាំឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងមិនងាយទទួលរងឥទ្ធិពល ឬការគាបសង្កត់ពីប្រទេសដ៏ទៃឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖