(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ បើកចិត្តស្ដាប់ការបកស្រាយ និងពន្យល់របស់ថ្នាក់ដឹកនាំ ជុំវិញបញ្ហានីមួយៗ។ លោកបណ្ឌិត ក៏បានបញ្ជាក់ថា របៀបឱ្យមានតម្លៃជាងរបស់ដែលឱ្យ បើទោះជារបស់នោះមានតម្លៃយ៉ាងណាក៏ដោយ បើសិនជាការផ្ដល់ឱ្យនោះតាមបែបប្រមាថមើលងាយ នោះក៏នឹងមិនមានតម្លៃអ្វីឡើយ។ លោកបណ្ឌិតបានអំពាវនាវបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖