(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗ ដល់ប្រទេសកម្ពុជាផ្ទាល់ចំនួន ៥ចំណុច។ ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
សម្រាប់ប្រយោជន៍ទាំង៥យ៉ាង ដែលកម្ពុជាទទួលបានពីព្រែកជីកហ្វូណនតេជោ មានដូចជា៖ ឯករាជ្យក្នុងការដឹកជញ្ជូនតាមផ្លូវទឹក, ធ្វើឲ្យការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាកាន់តែងាយស្រួល និងឆាប់រហ័ស, បង្កើតប្រព័ន្ធស្រោចស្រពនាភាគនារតី, បញ្ជៀសគ្រោះទឹកជំនន់ បង្កើនផលនេសាទ និងជួយក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជា ជាមួយប្រទេសនៅក្នុងតំបន់។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖