(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវផលប្រយោជន៍ចំនួន៣សំខាន់ៗ ដល់ថ្នាក់តំបន់ថែមទៀតផង។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍ កន្លងទៅ។
បើតាមការបញ្ជាក់ពី លោកបណ្ឌិត គិន ភា ៣ចំណុចសំខាន់ៗ ដែលព្រែកជីកហ្វូណន អាចផ្ដល់ដល់ថ្នាក់តំបន់បាន មានដូចជា៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនក្នុងកម្រិតតំបន់ និងមហាអនុតំបន់មេគង្គ ក្នុងក្របខ័ណ្ឌអាស៊ាន និងអាចឆ្ពោះទៅកាន់ពិភពលោក, ទាក់ទាញការវិនិយោគ ជំរុញពាណិជ្ជកម្មអន្តរជាតិ, ទាក់ទាញទេសចរណ៍តាមផ្លូវទឹក ដែលនាំឲ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចដល់ថ្នាក់តំបន់ និងកម្ពុជាផ្ទាល់។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖