(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការកង យោធពលខេមភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងកងទ័ពជាច្រើននាក់នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កំពុងដឹកនាំបញ្ជាការអន្តរាគមន៍ ក្រោយរកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅ លើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមជម្រាបថា រហូតដល់ម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមអ្នករុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
ក្រុមយោធាស្វែងរក បានទៅដល់កន្លែងកើតហេតុហើយ។
ឧទ្ធម្ភាគចក្រយោធាZ9 និងសពអាកាយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ចំនួន១៧ថ្ងៃ៕