(កំពង់ឆ្នាំង)៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តកំពង់ ឆ្នាំងទាំងមូល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-D TA) ហើយក៏សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមជនអគតិ ឬបុគ្គលទាំងឡាយណាដែលបានញុះញង់បំភ្លៃការពិតចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះផងដែរ។
ខ្លឹមសារនៅក្នុងញត្តិគាំទ្រខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)គឺជាគំនិតផ្ដួចផ្ដើមដំបូងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៩ ដែលពេលនោះ សម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញតួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែ ននៃប្រទេសទាំង៣ មានកម្ពុជា-លាវ-និងវៀតណាម សំ ដៅធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភា ព សាមគ្គីភាព និងការអភិវឌ្ឍហើយគម្រោងនេះមានគោ លការណ៍គ្រឹះសំខាន់ គឺការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាប្រឈមនានាតាមរយៈទំនាក់ទំនងការទូតនិងច្បាប់អន្តរជាតិ។
តាមរយៈការចេញសារពិសេសរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា គឺជាការបង្ហាញឆន្ទៈដ៏មុតមាំប្រកបដោយគតិប ណ្ឌិតក្នុងការបន្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជា មួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបន្តអនុវត្តគម្រោងនេះដើម្បីនាំមកនូវការធានាអធិបតេយ្យភាពជាតិការការ ពារបូរណភាពទឹកដី ការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនកិច្ចសហការល្អ ដើម្បីឆ្លើយតបទៅ នឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីរវាងប្រទេសទាំង៣ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ហេតុនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង សូមប្រកាសថ្កោលទោ ស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់បង្កចលា ចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍តំ បន់អភិវឌ្ឍន៍ត្រីកោណ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគំរោងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍ត្រីកោ ណ កម្ពុជា-លាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិមា តុភូមិនិងប្រជាជន៕