(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន២៦នាក់
* ⁠ករណីជួញដូរ៨ករណី ឃាត់១២នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់២៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៨៧៣ករណី ឃាត់ខ្លួន១៤៥០១នាក់ (ស្រី១១៨៤នាក់)៕