(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនិងមន្រ្តីខេត្តតាកែវជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ ដែលដឹកនាំដោយលោក ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាពភូមិ៥។
លោក វ៉ី សំណាង បានអានរបាយការណ៍ស្វាគមន៍ដោយសង្ខេបពីស្ថានភាពភូមិសាស្រ្ត ការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍នៅមូលដ្ឋានខេត្ត ដែលនាំឱ្ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវមានកំណើនសេដ្ឋកិច្ចគ្រូសារល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសខេត្តតាកែវកំពុងតែមានមោទនភាព ដែលព្រែកជីកហ្វូណនតេជោបានឆ្លងកាត់ខេត្តតាកែវប្រវែងប្រមាណ៧០គីឡូម៉ែត្រ។
លោក ខៀត មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ បានថ្លែងការកោតសរសើរចំពោះវឌ្ឍន៍ភាពរបស់ខេត្ត ដែលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្តតាកែវ ហើយលោករំពឹងថា ក្រោមការដឹកនាំអភិបាលខេត្តតាកែវដែលទើបតែងតាំងថ្មី សមិទ្ធផលជាច្រើនទៀតនឹងកើតមានឡើងនៅលើទឹកដីខេត្តតាកែវ ហើយវានឹងនាំអោយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវកាន់តែមានភាពល្អប្រសើរបន្ថែមទៀតជាក់ជាមិនខាន៕